MPLKH Challenger Cup Rules

Top 2 Teams of MPL KH Challenger Cup Qualifier will compete with Top 7 and 8 of 2022 MPL KH Autumn Split.

2 Winner Teams will proceed to MPL KH Regular Season 2023

 

1. កាលវិភាគប្រកួត


1.1 រយៈពេលចុះឈ្មោះ៖ ថ្ងៃទី១ ដល់ ៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
1.1.1 ការចុះឈ្មោះយើងយក ២៥៦ក្រុម ដោយគិតចំណាត់ថ្នាក់ Rank ខ្ពស់ជាងគេ។ ការគិតចំណាត់ថ្នាក់គឺយើងប្រើ System ដើម្បីគណនាទៅលើសមាជិក្រុមនិមួយៗ។
1.2 ការចាប់ឆ្នោតសម្រាប់ការប្រកួតជម្រុះ៖ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២
1.3 MPL KH Challenger Cup ការប្រកួតជម្រុះ : ១១ ដល់ ១៦ វិច្ឆិកា ២០២២
1.4 ការចាប់ឆ្នោតសម្រាប់វគ្គ 8 ក្រុមចុងក្រោយ: ១៧ វិច្ឆិកា ២០២២
1.5 MPL KH Challenger Cup វគ្គ 8 ក្រុមចុងក្រោយ: ១៨ វិច្ឆិកា ២០២២
1.6 MPL KH Challenger Cup ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ: ១៩ វិច្ឆិកា ២០២២
1.7 វគ្ដដណ្ដើមកៅអីទៅកាន់ MPL KH 2023: ២០ វិច្ឆិកា ២០២២

 

2. កាត្វកិច្ចរបស់កីឡាករ


2.1.  កីឡាករដែលមានអាយុក្រោម១៨ឆ្នាំត្រូវតែមានហត្ថលេខារបស់អាណាព្យាបាលនៅពេលក្រុមឡើងដល់ MPL KH Challenger Cup វគ្គ៨ក្រុម។ លិខិតដើម្បីស្នើរសុំពីអាណាព្យាបាលក្រុមការងារនឹងផ្ដល់ជូននៅពេលដែលដឹងថា ក្រុមឡើងដល់ MPL KH Challenger Cup វគ្គ៨ក្រុម។
2.1.1.  សម្រាប់កីឡាករណាដែលមានអាយុក្រោម១៦ឆ្នាំគឺយើងមិនអាចអោយចូលរួមការប្រកួត MPL KH Challenger Cup នេះបានឡើយ។
2.1.2.  សម្រាប់កីឡាករដែលត្រូវឡើងដល់វគ្គ MPL KH Challenger Cup វគ្គ៨ក្រុមត្រូវយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឫក៏សំបុត្រកំណើតដើម្បីបញ្ជាក់អាយុរបស់កីឡាករ។
2.2.  កីឡាករប្រកួត គ្រូបង្វឹកនិងអ្នកគ្រប់គ្រងក្រុមទាំងអស់មិនអាចមានសិទ្ធចូលរួមលើសពីមួយក្រុមបានទេ។
2.3. ក្រុមទាំងដែលត្រូវឡើងមកវគ្គ៨ ក្រុមត្រូវធ្វើការផ្ដល់ Team logo មកកាន់ក្រុមការងារមិនលើសពី៤ម៉ោងបន្ទាប់ ពីដឹងថាក្រុមបានឡើង។
2.4.  កីឡាករត្រូវតែមកតាមការណាត់របស់ក្រុមការងារសម្រាប់ការសម្ភាសន៍ក្រោយចប់ការប្រកួតឫក៏កម្មវិធីផ្សេងៗរបស់ MPL KH Challenger Cup។
2.5.  សម្រាប់ការចុះឈ្មោះប្រកួតមួយនេះគឺតម្រូវអោយកីឡាករទាំងអស់ត្រូវតែយល់ព្រមទៅតាមល័ក្ខខ័ណ្ឌ ច្បាប់ការប្រកួតនិង បទបញ្ជាផ្សេងៗដែលបានចែង។
2.6.  គ្រប់ក្រុមទាំងអស់តម្រូវអោយមានកីឡាករជាជនជាតិខ្មែរយ៉ាងតិចណាស់3នាក់ក្នុងការប្រកួតនិមួយៗ។

 

3. កាត្វកិច្ចរបស់ក្រុម


3.1.  ប្រធានក្រុមឫក៏គ្រូបង្វឹកត្រូវតែតំឡើងកម្មវិធី Discord នៅក្នុងទូរសព្ទដៃហើយក្រុមនិមួយៗត្រូវតែមានសមាជិក៖
3.1.1. កីឡាករប្រកួត៥នាក់ (ត្រូវតែមាន)
3.1.2. កីឡាករបម្រុង១នាក់ (អាចមានអាចអត់)
3.1.3. អ្នកគ្រប់គ្រង ១នាក់ (អាចមានអាចអត់)
3.1.4. គ្រូបង្វឹក ១នាក់ (អាចមានអាចអត់)
3.2. ក្រុមដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយត្រូវតែធ្វើ Video Call ជាមួយក្រុមការងារជាដាច់ខាត។ អាចនៅជុំគ្នា ហើយ Video call តែមួយ ឫ Video call ទាំង៥នាក់។
3.3.  នៅពេលដែលក្រុមឡើងដល់វគ្គ Regular Season ប៉ុន្ដែមិនទាន់មានអ្នកគ្រប់គ្រងឫក៏គ្រូបង្វឹក ក្រុមនោះអាចចូលប្រកួតបានលុះត្រាតែធ្វើការស្នើរសុំបន្ថែមអ្នកគ្រប់គ្រងឫក៏គ្រូបង្វឹកបាននៅពេលដែលយើងបើករដូវកាលផ្លាស់ប្ដូរ។ នៅពេលនោះគឺយើងអាចធ្វើការផ្លាស់ប្ដូរកីឡាករបម្រុងជាមួយកីឡាករប្រកួតហើយក្រុមនិមួយៗក៏ អាចធ្វើការផ្លាស់ប្ដូរគ្រូបង្វឹកនិងអ្នកគ្រប់គ្រងបានដែរ។ក្រុមទាំងអស់ត្រូវមានសមាជិក ៥១% នៃសមាជិកដែល បានចុះឈ្មោះ។ ក្រុមទាំងអស់មិនត្រូវអនុញ្ញាតអោយផ្លាស់ប្ដូរកីឡាករដែលបានចុះឈ្មោះនោះទេបូករួមទាំង កីឡាករបម្រុងផងដែរ។
3.4. ក្រុមដែលឡើងដល់វគ្គ MPL KH Challenger Cup វគ្គ៨ក្រុម ត្រូវតែផ្ញើរ Team Logo មកកាន់ក្រុមការងារ MPL KH Challenger Cup អោយបានទាន់ពេល។
3.5.  ក្រុមដែលឡើងដល់វគ្គ Regular Season ត្រូវតែមានអាវក្រៅសម្រាប់ក្រុមរបស់ខ្លួន។ កីឡាករទាំងអស់ត្រូវតែពាក់អាវរបស់ក្រុមគ្រប់កម្មវិធីរបស់ MPL KH Challenger Cup។
3.6. សម្រាប់ក្រុមទាំងអស់មានសិទ្ធជ្រើសរើសក្រុមហ៊ុនដែលធ្វើការឧបត្ថម្ភទៅដល់ក្រុមបាន។ តែត្រូវជៀសវាងមានក្រុមហ៊ុនឧបត្ថម្ភណាដែលប៉ះពាល់ទៅដល់ការប្រកួតដូចជា៖
3.6.1. ក្រុមហ៊ុនកាស៊ីណូ ឫល្បែងស៊ីសង
3.6.2. ក្រុមហ៊ុនឫគេហទំព័រដែលទាក់ទងទៅនឹងផលិតផលអាសអាភាស
3.6.3. ដាវ កាំភ្លើងឫអាវុធខុសច្បាប់
3.6.4. គ្រឿងស្រវឹង
3.6.5. គ្រឿងញៀន
3.6.6. បារី ថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលសម្រាប់ជក់
3.6.7. គេហទំព័រដែលមានលក់ឫចែករំលែក Skin / Diamond ដែលមិនត្រូវបានទទួលស្គាល់ដោយ ក្រុមហ៊ុន Moonton
3.6.8. ផលិតផលឫសេវាកម្មដែលប៉ះពាល់ទៅដល់ការប្រកួត MPL KH Challenger Cup ឫក៏ក្រុមហ៊ុនណា ដែលជាគូរប្រជែងរបស់ក្រុមហ៊ុន Moonton ជាពិសេសគឺប្រភេទហ្គេមដែលស្រដៀងនឹង Mobile Legends: Bang Bang Mobile game។
3.7. សម្រាប់ក្រុម កីឡាករក៏ដូចជាគ្រូបង្វឹក… ដែលបានចុះឈ្មោះប្រកួត MPL KH Challenger Cup ក្រុមការងារមានសិទ្ធ គ្រប់គ្រាន់ក្នុងការយករូបភាព វិដេអូ Game Profile ។ល។ទៅប្រើនៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បានដោយមិនចាំបាច់ជម្រាបជូនជាមុន។
3.8.  នៅក្នុងក្រុមហ៊ុនឫស្ថាបនមួយគឺអាចអោយមានក្រុមចូលប្រកួត MPL KH Challenger Cup តែមួយក្រុមប៉ុណ្ណោះ។ ក្នុងករណីដែលក្រុមការងារពិនិត្យឃើញថាមានក្រុមលើសពីមួយយើងនឹងដកក្រុមនោះចេញពីការប្រកួត។ ក្រុមនិមួយៗអាចលាក់បាំងបាននៅវគ្គប្រកួតជម្រុះតែមិនអាចលាក់បាំងនៅវគ្គ Regular Season បានទេ។

 

4. ការដាក់ឈ្មោះក្រុម ឡូហ្គូ និងឈ្មោះកីឡាករ


4.1.  ការកំណត់ឈ្មោះក្រុមនិង Team Logos
4.1.1.  ឈ្មោះក្រុមនិមួយៗត្រូវសរសេរឈ្មោះជាអក្សរឡាតាំង ឫជាលេខ។ ក្នុងករណីឈ្មោះក្រុមចាប់ពី២ពាក្យឡើងទៅអាចប្រើ៖ ដកឃ្លា សញ្ញាបូក (+) សញ្ញាដក (-) សញ្ញាបន្ទាត់ក្រោម (_) និងសញ្ញាធ្មេញកណ្ដុរ (”)
4.1.2. គ្រប់ក្រុមទាំងអស់ត្រូវតែផ្ដល់ឈ្មោះក្រុមជាអក្សរកាត់ដែលមានចាប់ពី 2-4 ពាក្យហើយអាចដាក់បានតែអក្សរឡាតាំង លេខ សញ្ញាបូក (+) សញ្ញាដក (-) សញ្ញាបន្ទាត់ក្រោម (_) និងសញ្ញាធ្មេញកណ្ដុរ (“ ”)។ នៅក្នុងករណីចាំបាច់ណាមួយក្រុមការងារ MPL KH Challenger Cup នឹងសម្រេចយកឈ្មោះក្រុមពេញមកជំនួសឈ្មោះក្រុមជាអក្សរកាត់វិញ។
4.1.3. សម្រាប់ Team Logo និងឈ្មោះក្រុមគឹមិនអាចដូចទៅនឹង Sponsor Logo និងឈ្មោះក្រុមហ៊ុន ឧបត្ថម្ភបានទេ។ ម្យ៉ាងវិញទៀត Team Logo និងឈ្មោះក្រុមមិនអាចប្រើ LOGO ណាមួយដែល មាន ជាម្ចាស់កម្មសិទ្ធរបស់អ្នកដទៃបានឡើយ។
4.1.4. ក្រុមការងារ MPL KH Challenger Cup រក្សាសិទ្ធិក្នុងការអនុម័ត Team Logo និងឈ្មោះក្រុម។
4.1.5. សម្រាប់ក្រុមដែលចង់ប្ដូរឈ្មោះឫ Team Logo ត្រូវធ្វើការស្នើរសុំមកកាន់ក្រុមការងារដើម្បីពិនិត្យ មើលជាមុនសិន។ហើយក្រុមនិមួយៗអាចប្ដូរឈ្មោះនិង Team Logo បានតែម្ដងគត់គឺនៅក្នុង កំឡុងពេលផ្លាស់ប្ដូរ។
4.2.  ការកំណត់ឈ្មោះកីឡាករក្នុងហ្គេម
4.2.1. ឈ្មោះក្រុមនិមួយៗត្រូវសរសេរឈ្មោះជាអក្សរឡាតាំង ជាលេខ ឫអាចធ្វើការដកឃ្លាពី ពាក្យ មួយទៅពាក្យមួយបាន។ កីឡាករម្នាក់ៗអាចកំណត់ឈ្មោះរបស់ខ្លួនបានដោយចាប់ពី 4 – 12 អក្សរ។ បញ្ជាក់៖ ឈ្មោះរបស់កីឡាករគឺមិនអាចមានឈ្មោះរបស់ក្រុមហ៊ុនឧបត្ថម្ភជាដាច់ខាត។
4.2.2. ក្នុងករណីដែលមានឈ្មោះដូចគ្នា ក្រុមការងារ MPL KH Challenger Cup នឹងធ្វើការស្នើរសុំអោយធ្វើការ ពិភាក្សា។ ប្រសិនបើការពិភាក្សានៅតែគ្មានដំណោះស្រាយក្រុមការងារនឹងក្លាយជាអ្នកសម្រេច ដោយគ្មានការតវា។
4.3.  Common Restrictions
4.1.1. មិនអនុញ្ញាតឱ្យមានតួអក្សរពិសេសបន្ថែមសម្រាប់ឈ្មោះក្រុមឈ្មោះនិមិត្តសញ្ញា (LOGO) ឬ ឈ្មោះអ្នកលេង(រាប់បញ្ចូលទាំងគូសបញ្ជាក់សញ្ញាទ្រេត។ល។) ឈ្មោះក្រុមឈ្មោះនិមិត្តសញ្ញា (LOGO) និងឈ្មោះអ្នកលេងអាចមិនមានៈ ភាពអាសអាភាស ឬអាសអាភាស ឈ្មោះទាក់ទង នឹងតួអង្គ Mobile Legends: Bang Bang៖ តួអក្សរស្រដៀងគ្នាផ្សេងទៀត ឬមាតិកាផ្សេងទៀត ដែលអាចបង្កើតការយល់ច្រលំ។

 

5. ការទំនាក់ទំនង


5.1.  រាល់ការទំនាក់ទំនងទាំងអស់រវាងក្រុមកីឡាករប្រកួតជាមួយនឹងក្រុមការងាររបស់ MPL KH Challenger Cup គឺយើងប្រើប្រាស់កម្មវិធី Discord: MPL KH ។
5.1.1. ដើម្បីអោយមានភាពងាយស្រួលទៅដល់ការទំនាក់ទំនងរវាងកីឡាករនិងក្រុមការងារយើងនឹងបែងចែក Discord Channels ទៅតាមផ្នែកនិមួយៗ។
5.1.2.  យើងនឹងបែងចែក Discord Channel ទៅតាម Pool និមួយៗដើម្បីមានភាព ងាយស្រួលក្នុងការផ្ដល់ព័ត៍មាននិង ឆ្លើយរាល់រាល់ចម្ងល់របស់កីឡាករ។
5.1.3. ក្រុមការងារ MPL KH Challenger Cup នឹងធ្វើការ Online ដើម្បីដោះស្រាយបញ្ហាក៏ដូចជាចម្ងល់របស់កីឡាករទាំងអស់។
5.2.  អ្នកគ្រប់គ្រង អ្នកតំណាង ឫប្រធានក្រុមត្រូវធ្វើការតាមដានរាល់ព័ត៍មានទាំងអស់នៅក្នុង Discord ដើម្បីចែករំលែកទៅដល់សមាជិកផ្សេងទៀត។
5.3.  រាល់សំនួរឫក៏ព័ត៍មានផ្សេងៗអាចទំនាក់ទំនងមកកាន់ក្រុមការងារ MPL KH Challenger Cup បានតាមរយៈ Discord: MPL KH.
5.4.  គ្រប់ក្រុមទាំងអស់ត្រូវតែតាមដានរាល់ព័ត៍មានពីការប្រកួត MPL KH Challenger Cup នៅក្នុង Discord Server ខាងលើ។
5.5.  កីឡាករទាំងអស់ត្រូវកំណត់ឈ្មោះក្នុង Discord អោយតាមក្រុមនិមួយៗ ដើម្បីអោយមានភាពងាយស្រួលទៅអោយក្រុមដទៃនិងអ្នករៀបចំការប្រកួតងាយស្រួលរក។

6. ការរាយការណ៍ពីលទ្ធផល
6.1.  គ្រប់ការប្រកួតទាំងអស់ក្រុមដែលទទួលបានជ័យជំនះត្រូវរាយការណ៍មកកាន់ Discord Channel ដែលក្រុមនោះកំពុងស្ថិតនៅ។
6.1.1. ក្រុមដែលឈ្នះត្រូវ Screenshot រូបភាពទទួលបានជ័យជំនះនៅលើទូរស័ព្ទ
6.1.2. ក្រុមដែលឈ្នះត្រូវផ្ញើររូប Screenshot អោយបានលឿនបំផុតបន្ទាប់ពីចប់ ប្រកួត និមួយៗ។ ប្រសិនបើក្រុមដែលឈ្នះមិនអាចផ្ញើររូបអោយបានមុន១០នាទីទេ នោះក្រុមការប្រកួតនោះ គឺចាញ់ទាំង២។
6.2. ក្នុងករណីដែលចង់ធ្វើការតវ៉ាត្រូវប្រាប់ពីបញ្ហាអោយបានលឿនបំផុតនៅតាម Discord Channel របស់ Discord Server របស់អ្នក។
6.2.1. Screenshots ដើម្បីធ្វើជាភ័ស្តុតាងដើម្បីអោយមានភាពងាយស្រួលក្នុង ដោះស្រាយ។
6.2.2. សម្រាប់ការតវ៉ាទាក់ទងទៅនឹងការប្រកួតត្រូវធ្វើយ៉ាងណាត្រូវរាយការណ៍អោយបានលឿនមុនការប្រកួតចាប់ផ្ដើមបាន១០នាទី។ រាល់ការតវ៉ាដែលលើសពី ការប្រកួតចាប់ផ្តើម១០នាទីគឺ ត្រូវអោយអ្នកគ្រប់គ្រងការប្រកួត MPL KH Challenger Cup ជាអ្នកសម្រេចថាគួរតែបញ្ឃប់ ឫបន្តការប្រកួត។

 

7. តំណើរការប្រកួត


7.1. ការប្រកួតនឹងប្រព្រឹត្តទៅតាមពេលវេលារបស់តារាងការប្រកួតដែលបានបង្ហាញនៅក្នុង Discord Channel ឫក៏គេហទំព័ររបស់ MPL KH Challenger Cup
7.1.1.  ប្រសិនបើក្រុមណាមួយមកយឺតជាងម៉ោងដែលត្រូវប្រកួត១០នាទីក្រុមនោះនឹងត្រូវចាញ់ដោយស្វ័យប្រវត្តិ។
7.2.  ក្រុមការងារ MPL KH Challenger Cup នឹងធ្វើការ Tag ឈ្មោះក្រុមដែលត្រូវប្រកួតបន្ទាប់
7.3.  បន្ទាប់ពីធ្វើការ ping test ហើយកីឡាករទាំងអស់រួចរាល់ក្នុងការចាប់ផ្ដើមប្រកួតក្រុមនិមួយៗត្រូវតែជូន ដំណឹងមកដល់ក្រុមការងារដែលប្រចាំការនៅក្នុង Discord Channel និមួយៗ។
7.4. ក្រុមដែលទទួលបានជ័យជំនះត្រូវតែព្យាយាមផ្ញើររូប Screenshot ពីជ័យជំនះចូលទៅក្នុង Discord Channel អោយបានលឿននិងត្រឹមត្រូវដើម្បីអោយក្រុមការងារត្រួតពិនិត្យ។
7.5.  នៅពេលដែលក្រុមការងារបញ្ចាក់ពីលទ្ធផលនៃការប្រកួតនិមួយៗហើយក្រុមទាំង២ត្រូវរងចាំស្ដាប់ ការណែនាំថ្មីៗសម្រាប់ការប្រកួតបន្ទាប់នៅក្នុង Discord Channel។

 

8. TOURNAMENT MODE AND FORMAT


8.1. MPL KH Challenger Cup វគ្គជម្រុះ យើងនឹងធ្វើការប្រកួត Custom Draft Pick Mode
MPL KH Challenger Cup វគ្គ១៦ក្រុម យើងនឹងធ្វើការប្រកួត Tournament Mode
MPL KH Challenger Cup វគ្គ៨ក្រុម យើងនឹងធ្វើការប្រកួត Tournament Mode
8.2.  សម្រាប់ MPL KH Challenger Cup វគ្គជម្រុះ យើងនឹងធ្វើការប្រកួតឈ្នះម្ដងគឺឈ្នះ (BO1)។ សម្រាប់វគ្គ១៦ក្រុម យើងនឹងធ្វើការប្រកួតឈ្នះ២ដងមុនគឺឈ្នះ (BO3)។ ហើយចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅ យើងនឹងធ្វើការ ប្រកួតឈ្នះ៣ដងមុនគឺឈ្នះ (BO5)។
8.2.1.  ក្នុងការប្រកួត Qualify យើងធ្វើការប្រកួតចាញ់ធ្លាក់។
8.3.  កីឡាករទាំងអស់ត្រូវតែប្រើ Game Account ខ្លួនឯងជាដាច់ខាត។
8.3.1. Game Account ដែលប្រើនោះត្រូវតែជា Game Account ដែលបានចុះឈ្មោះក្នុង MPL KH Challenger Cup។
8.4. សម្រាប់ការប្រកួតឈ្នះ២ដងមុនគឺឈ្នះ (BO3) យើងនឹងធ្វើការបោះកាក់មុនប្រកួត។ អ្នកដែលឈ្នះ ក្នុងការបោះកាក់នឹងមានសិទ្ធសម្រេចជ្រើសរើសខាងនៅក្នុងការប្រកួតទី១&៣ ហើយអ្នកដែលបោះកាក់ ចាញ់នឹងជ្រើសរើសខាងនៅក្នុងការប្រកួតទី២។ សម្រាប់ឈ្នះ៣ដងមុនឈ្នះ (BO5) យើងនឹងធ្វើការបោះកាក់ មុនប្រកួតអ្នកដែលឈ្នះក្នុងការបោះកាក់នឹងមានសិទ្ធសម្រេចជ្រើសរើសខាងនៅក្នុងការប្រកួត៣ហ្គេមដោយមិនអាចយកជាប់គ្នា៣ហ្គេមបានទេ។ ឩ៖ យកហ្គេម 1,3,4 តែមិនអាចយក 1,2,3 ឫ 2,3,4 បានទេ។

 

9. MATCH-UPS, TARDINESS AND NO SHOWS


9.1. ក្រុមនិមួយៗត្រូវចូល in-game lobby សម្រាប់ការប្រកួតអោយរួចរាល់មុនការប្រកួតចាប់ ផ្ដើម១០នាទី។
9.2. ក្រុមនិមួយៗត្រូវរៀបចំក្រុមអោយរួចរាល់មុនកាលវិភាគប្រកួត៣០នាទី។
9.3. សម្រាប់កាលវិភាគប្រកួតដើម្បីធ្វើការផ្សាយផ្ទាល់ ក្រុមការងារនិងទាក់ទងទៅកាន់អ្នកគ្រប់គ្រងឫ ប្រធានក្រុម និមួយៗយ៉ាងហោចណាស់មុនការប្រកួតមួយថ្ងៃ។
9.4. ក្នុងករណីដែលដល់ម៉ោងប្រកួតហើយតែក្រុមណាមួយមិនទាន់រួចរាល់នោះក្រុមដែលត្រូវប្រកួតជាមួយនឹងឈ្នះដោយស្វ័យប្រវត្តិ។
9.5. ក្នុងករណីដែលក្រុមទាំង២មិនទាន់បានរួចរាល់ទាន់ពេលនោះយើងនឹងធ្វើការរងចាំ១០នាទីទៀត។ ប្រសិនបើ១០នាទីហើយនៅតែមានកីឡាករមិនទាន់រួចរាល់ទៀតយើងនឹងផ្ដល់ជ័យជំនះទៅអោយក្រុមដែលមានកីឡាករនៅក្នុង Lobby ច្រើនជាងជាអ្នកឈ្នះ។
9.6. ដើម្បីពង្រឹងទៅដលពេលវេលាការប្រកួត ក្រុមនិមួយៗមិនអាចយឺតជាង១០នាទីធៀបជាមួយម៉ោង ក្នុងតារាងការប្រកួតបានទេ បើមិនដូច្នេះទេក្រុមការងារមានសិទ្ធដកក្រុមទាំង២នោះចេញពីការប្រកួត។
9.7. ក្នុងករណីដែលមានការប្រកួតណាមួយត្រូវលុបចោលដោយសារតែការដកសិទ្ធការប្រកួតក្រុមណាមួយចេញ ក្រុមដែលត្រូវប្រកួតបន្ទាប់ត្រូវតែត្រៀមខ្លួនអោយរួចរាល់។
9.8. ក្រុមទាំងអស់មិនអាចស្នើរសុំប្រកួតឡើងវិញបាននោះទេប្រសិនបើក្រុមនិមួយៗទុកអោយហ្គេមចេញ creep មកហើយ។
9.9.  លទ្ធផលការប្រកួតទាំងអស់នឹងត្រូវផ្ញើរមកកាន់ក្រុមការងារបន្ទាប់ពីការប្រកួតចប់៣០នាទី។

 

10. CHEATING AND UNSPORTSMANLIKE CONDUCT


10.1.  សម្រាប់ការប្រកួតណាដែលយើងពិនិត្យឃើញថាមានកីឡាករព្យាយាមបោកប្រាស់ (Cheating) នោះយើងនឹងធ្វើការពិនិត្យមើលឡើងវិញ។
10.2.  សម្រាប់កីឡាករឫក្រុមណាដែលព្យាយាមឃុតឃិតគ្នាបោកប្រាស់ (Cheating) ទៅលើការប្រកួត នឹងត្រូវទទួល ពិន័យរបស់អ្នករៀបចំ MPL KH Challenger Cup។
10.2.1. ការឃុបឃិត៖ការឃុបឃិតត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងណាមួយក្នុង ចំណោម អ្នកលេង ពីរ នាក់ឬច្រើននាក់ គ្រូបង្វឹក ក្រុម/ ឬសហការណ៍ដើម្បីធ្វើឱ្យ គុណវិបត្តិដលអ្នកលេងម្ខាងទៀត។ ការឃុបឃិតមិនត្រូវបានកំណត់ចំពោះ សកម្មភាពដូចជា៖
10.2.1.1. Soft play ដែលត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងណាមួយក្នុងចំណោម អ្នកលេងពីរនាក់ ឬច្រើននាក់ដើម្បីកុំធ្វើឱ្យរារាំងមិនឱ្យលេងទៅនឹងស្តង់ដារនៃការប្រកួត ប្រជែងក្នុងហ្គេម។
10.2.1.2. ការរៀបចំជាមុនដើម្បីបែងចែកប្រាក់រង្វាន់ ឬសំណងណាមួយផ្សេងទៀត។
10.2.1.3. ការបញ្ជូនឬទទួលសញ្ញាអេឡិចត្រូនិចពីក្រុមហ៊ុនណាមួយឫកីឡាករណាម្នាក់។
10.2.1.4. ធ្វើចាញ់សម្រាប់ប្រាក់រង្វាន់ សម្រាប់ហេតុផលណាមួយ ឫព្យាយាមទាក់ទាញ កីឡាករណាម្នាក់អោយធ្វើចាញ់។
10.2.2. ការប្រកួតដោយយុត្តិធម៌ ក្រុមនិមូយៗត្រូវបានគេរំពឹងថានឹងលេងបានល្អបំផុត គ្រប់ពេលវេលា នៅក្នុងការប្រកួត MPL KH Challenger Cup ហើយដើម្បីជៀសវាងអាកប្បកិរិយា ណាមួយដែលមិនស្របនឹង គោលការណ៍នៃភាពជាកីឡាករល្អនិងមានភាពស្មោះត្រង់ក្នុងការលេងដោយយុត្តិធម៌។ សម្រាប់ ពេល Pick/Ban គឺយើងមិនគិតបញ្ចូលនោះទេ។ 
10.2.3. Hacking. ត្រូវបានកំណត់ថារាល់សកម្មភាពទាំងឡាយដែលកីឡាករណាម្នាក់ឫ ក្រុមណាមួយក្លែងបន្លំអោយខុសពី Game client ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
10.2.4.  ការកេងប្រវ័ញ្ ការកេងប្រវ័ញ្ចត្រូវបានកំណត់ថាមានចេតនាប្រើកំហុសនៅក្នុង ហ្គេម ដើម្បី ស្វែងរកអត្ថប្រយោជន៍។ការកេងប្រវ័ញត្រូវបានរួមបញ្ចូលចំពោះ សកម្មភាព ដូចជា៖ glitches ក្នុងការទិញ item, glitches នៅពេល Minion ផ្លាស់ប្ដូរ, glitches ទៅលើ hero ឬមុខងារហ្គេមណា មួយផ្សេងទៀត។
10.2.5. Spectator Monitors កីឡាករប្រកួតទាំងអស់មិនអនុញ្ញាតអោយលួចមើល អេក្រង់ឫ ក៏ឧបករណ៍ ផ្សេងៗដែលបង្ហាញពី Game Observer បានទេ (ឧទាហរណ៍ អការលួចមើលអេក្រង់របស់ Game Observer ដើម្បីមើលផែនទី) ។
10.2.6.  Ringing ជាការលេងគណនីរបស់អ្នកផ្សេង ឬការស្នើសុំជំរុញអោយអ្នកណាម្នាក់ ទៅលេងលើគណនីរបស់អ្នកណាម្នាក់ទៀត។
10.2.7.  វិធីសាស្រ្ដបោកប្រាស់ ការប្រើប្រាស់កម្មវិធីជំនួយ ការប្រើឧបករណ៍ជំនួយឫក៏ការធ្វើ កាយវិការដើម្បីអោយសញ្ញាទៅនរណាម្នាក់។ ល។ ត្រូវចាត់ទុកថាជាការបោកប្រាស់។
10.2.8.  ការធ្វើអោយ Disconnect ការព្យាយាមធ្វើអោយ Disconnect ដោយចេតនាដែលគ្មានហេតុផល ត្រឹមត្រូវនិងជាក់លាក់។
10.2.9. ការសំរេចចិត្តជាផ្លូវការរបស់ក្រុមការងារ MPL KH Challenger Cup រាល់សកម្មភាពផ្សេង កំហុសឆ្គង ឬអាកប្បកិរិយាទាំងឡាយដែលផ្ទុយនឹងច្បាប់បង្កើតឡើងដើម្បីរៀបចំការប្រកួតអោយមានភាពយុត្តិធម៌និងសុក្រិតនោះក្រុមការងារ MPL KH Challenger Cup មានសិទ្ធដាក់ពិន័យទៅតាមកំហុសជាក់ស្ដែង។

 

11. ច្បាប់ក្នុងពេលប្រកួត


11.1. Game Pause: ប្រសិនបើកីឡាករណាម្នាក់ព្យាយាមធ្វើអោយ Disconnect ដោយចេតនាហើយមិនបានធ្វើ ការស្នើរសុំមកកាន់ក្រុមការងារ MPL KH Challenger Cup នោះក្រុមការងារមិនអាចធ្វើការ pause បានឡើយ។ ក្នុងអំឡុងពេល pause ឫផ្អាកការប្រកួតណាមួយកីឡាករទាំងអស់មិនអាចចាកចេញ ពីកន្លែងប្រកួតបបានទេ លើកលែងតែមានការអនុញ្ញាតពីក្រុមការងារ MPL KH Challenger Cup។
11.1.1. នៅពេលដែលក្រុមការងារ MPL KH Challenger Cup សង្កេតឫសង្ស័យលើចំនុច ណាមួយអាចធ្វើការផ្អាកការប្រកួតឫកីឡាករណាមួយបានគ្រប់ពេលតាមការសម្រេចចិត្ត របស់ក្រុមការងារ MPL KH Challenger Cup។
11.1.2. កីឡាករអាចធ្វើការស្នើរសុំ Pause ការប្រកួតបានភ្លាមៗបានប៉ុន្ដែត្រូវត្រូវផ្តល់ សញ្ញានិងប្រាប់ហេតុផលដល់ក្រុមការងារ MPL KH Challenger Cup ភ្លាមៗមុននឹងស្នើរសុំការ pause។
11.1.3. ការ Pause គឺមិនអាចធ្វើបាននៅក្នុងកំពុងពេលដែលក្រុមឫកីឡាករណាកំពុង ប្រយុទគ្នានោះទេ។
11.2. ការប្រកួតឡើងវិញ៖ ក្រុមនិមួយៗមានសិទ្ធិស្នើរសុំប្រកួតឡើងវិញបានលុះត្រាតែត្រូវតាម ល័ក្ខខ័ណ្ឌខាងក្រោម៖
11.2.1. ប្រសិនបើមានកីឡាករណាម្នាក់មានបញ្ហាដូចជា៖ emblems, battle spells ឫក៏ ការកំណត់នៅក្នុងហ្គេមមិនត្រឹមត្រូវតាមអ្វីដែលបានកំណត់ដែលវាកើតឡើងរវាង game lobby ហើយនឹងការប្រកួត។ កីឡាករមានសិទ្ធិស្នើរសុំអោយ pause ហើយធ្វើការកែតម្រូវបញ្ហាទាំងនោះ។ប្រសិនបើមិនអាចកែបានទេនោះយើង នឹងចាប់ផ្ដើមការប្រកួតម្ដងទៀតដោយធ្វើការជ្រើសរើស Ban/Pick ដដែល។
11.2.2. ក្នុងករណីដែលក្រុមការងារ MPL KH Challenger Cup សង្កេតឃើញថាមានបញ្ហាមិនប្រកតីដូចជា៖ មិនអាច unpause បាន Hero និង minion កើតឡើងមិនអាចនៅតាម ទីតាំងត្រឹមត្រូវ។ល។ យើងនឹងចាប់ផ្ដើមការប្រកួតម្ដងទៀតដោយធ្វើការជ្រើសរើស Ban/Pick ដដែល។
11.2.3. ប្រសិនបើហ្គេមមួយជួបប្រទះកំហុសសំខាន់ៗនៅចំណុចណាមួយក្នុងកំឡុង ពេលការ ប្រកួតដែលផ្លាស់ប្តូរស្ថិតិហ្គេមឬមេកានិចនៃការលេងហ្គេមឬលក្ខខណ្ឌបរិស្ថានខាងក្រៅ ដែលមិន អាច ប្រកែកបានការចាប់ផ្តើមប្រកួតឡើងវិញអាចកើតឡើង។
11.2.4. កាលៈទេសៈខ្លះត្រូវតែមានមុនពេលការចាប់ផ្តើមឡើងវិញកើតឡើង។នៅក្រុម ការងារ MPL KH Challenger Cup សង្កេតឃើញថាមានបញ្ហាធ្ងន់ធ្ងរដែលអាចធ្វើអោយ ប៉ះពាល់ដល់កីឡាករឫការប្រកួតនោះក្រុមការងារ MPL KH Challenger Cup មានសិទ្ធិ សម្រេចអោយធ្វើការប្រកួតឡើងវិញ។

 

12. ការកែប្រែច្បាប់និងល័ក្ខខ័ណ្ឌ


12.1. អ្នករៀបចំការប្រកួតមានសិទ្ធិបដិសេធច្បាប់ណាមួយខាងលើ ។ នេះគឺដើម្បីចៀសវាងកីឡាករ ណាម្នាក់ព្យាយាមប្រើចន្លោះប្រហោងក្នុងច្បាប់ដើម្បីទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ ។
12.2. តាមការសំរេចចិត្តរបស់ Mooton ពួកគេអាចផ្លាស់ប្តូរច្បាប់ណាមួយក៏បាន ។ ពួកគេមានការ សម្រេចចិត្តចុងក្រោយទាក់ទងនឹងអ្វីទាំងអស់អំពីការប្រកួតនេះ។

COPYRIGHT © 2022 MPLKH OFFICIAL ALL RIGHTS RESERVED.